Bill Gates ប្រាប់ច្បាប់ជីវិតទាំង ១០ គ្មានគ្រូណាបង្រៀនយើងឱ្យដឹងទេ នៅ.........
Bill Gates ប្រាប់ច្បាប់ជីវិតទាំង ១០ គ្មានគ្រូណាបង្រៀនយើងឱ្យដឹងទេ នៅសាលា!
លោក Bill Gates ធ្លាប់បានថ្លែងនៅសាលាវិទ្យាល័យមួយអំពីច្បាប់ជីវិតទាំង
១០ ដែលគ្រូពួកគេមិនបានបង្រៀននោះឡើយ។
១. ជីវិតគ្មានយុត្តិធម៌ទេ រៀនទទួលយកវា រស់នៅឱ្យស៊ាំជាមួយវា!
២. ពិភពលោកនេះមិនខ្វល់ពីមនុស្សដែលលើកសរសើរខ្លួនឯងទេ។ ពិភពលោកនេះរំពឹងមនុស្សនឹងសម្រេចអ្វីមួយបានជាមុនសិន
មុននឹងពួកគេមានអារម្មណ៍ល្អអំពីខ្លួនឯង។
៣. អ្នកនឹងមិនអាចរកលុយបាន ៦០.០០០
ដុល្លារភ្លាមក្រោយរៀនចប់វិទ្យាល័យទេ។
អ្នកក៏នឹងមិនក្លាយជាអនុប្រធានាធិបតីជាមួយរថយន្តរដ្ឋមួយគ្រឿងនោះដែរ។
៤. ប្រសិនបើអ្នកគិតថា គ្រូបង្រៀនរបស់អ្នកតឹងតែង
រង់ចាំពេលធ្វើការឱ្យថៅកែណាម្នាក់សិនទៅដឹងហើយ។
៥. ប្រសិនបើជីវិតអ្នកក្លាយជាចោលម្សៀត
វាមិនមែនជាកំហុសឪពុកម្តាយទេ ប៉ុន្តែវាជាកំហុសរបស់អ្នក
ដូច្នេះត្រូវរៀនសូត្រពីកំហុសខ្លួនឯង ដើម្បីកែលម្អឡើងវិញ។
៦. មុនពេលអ្នកកើតមក ឪពុកម្តាយមិនដែលនឿយហត់ដូចសព្វថ្ងៃទេ។
ពួកគាត់ត្រូវចេញថ្លៃទឹកភ្លើង បោកខោអាវឱ្យអ្នក និង
ស្តាប់អ្នកនិយាយសរសើរខ្លួនឯង។ ដូច្នេះ
មុនពេលអ្នកកម្ចាត់ប៉ារ៉ាស៊ីតចេញពីព្រៃឈើដើម្បីការពារឈើសម្រាប់មនុស្សជំនាន់ក្រោយ
ចូរព្យាយាមកម្ចាត់សត្វល្អិតចេញពីទូរដាក់ខោអាវរបស់អ្នកសិនទៅ
កុំឱ្យឪពុកម្តាយមកជួយសម្អាតឱ្យទៀត។
៧. សាលារៀនរបស់អ្នកប្រហែលជាលុបបំបាត់អ្នកចាញ់អ្នកឈ្នះ
ប៉ុន្តែជីវិតពិតមិនដូច្នោះទេ។ សាលាខ្លះ លែងមានការដាក់ពិន្ទុធ្លាក់
ហើយពួកគេផ្តល់ឱកាសច្រើនលើកដល់សិស្សដើម្បីរកទាល់តែឃើញចម្លើយត្រឹមត្រូវ។
នេះមិនដូចគ្នាបន្តិចសោះឡើយក្នុងជីវិតពិត។
ឱកាសល្អក្នុងជីវិតមិនងាយគេផ្តល់ឱ្យរហូតទាល់តែយើងព្រមទទួលយកវានោះទេ។
៨. ជីវិតមិនបែងចែកតាមឆមាសដូចនៅសាលាទេ។
អ្នកនឹងមិនមានថ្ងៃឈប់សម្រាកខែក្តៅឡើយ
ហើយថៅកែអ្នកក៏មិនចាប់អារម្មណ៍ជួយអ្នករកពេលសម្រាកឱ្យអ្នកនោះដែរ។
រកពេលសម្រាកដោយខ្លួនឯង។
៩. ទូរទស្សន៍មិនឆ្លុះបញ្ចាំងពីជីវិតពិតទេ។ ក្នុងជីវិតពិត
មនុស្សត្រូវចេញពីហាងកាហ្វេ រួចទៅរកការងារធ្វើ។
១០. គួរធ្វើល្អដាក់មនុស្សមោកមឹះៗ
ថ្ងៃណាមួយអ្នកនឹងធ្វើការឱ្យពួកគេជាមិនខាន៕



No comments: