Header Ads

ពូជ​ម្ទេស​​ថ្លៃ​បំផុត​លើ​លោក​ លក់​១​គីឡូ​​ទិញ​ឡាន​បាន​មួយ​គ្រឿងឯណោះ មើលបានតែហាមញាំស្រស់ប្រយ័ត្ន......



លោក​អ្នក​ប្រហែល​ជា​មិន​ ធ្លាប់​គិត​ថា​បន្លែ ឬ​ផ្លែ​​ឈើ​​សម្រាប់​ញ៉ាំ​​ឆ្ងាញ់​មួយភ្លែត ឆ្អែត​​មួយ​រយៈ​​មាន​តម្លៃ​ថ្លៃ​ដល់​ទៅ​​រាប់​ពាន់ រាប់​ម៉ឺន​​ដុល្លារ​នោះ​ទេ ​ប៉ុន្តែ​ពេល​នេះ​​​​ ពូជ​ម្ទេស​មួយ​​ប្រភេទ​​នឹង​ធ្វើ​​ឲ្យ​អ្នក​​ភ្ញាក់​ផ្អើល​​ ដោយ​សារ​តម្លៃ​របស់​​វា​ថ្លៃ​ចង់​ប្រហែល​មាស​ទៅ​ហើយ។


ម្ទេស Charapita ជា​ពូជ​ម្ទេស​​ផ្លែ​តូច​ៗ​​​​ពណ៌​លឿង ត្រូវ​បាន​ដាំ​ដុះ​​នៅ​ភូមិ​ Frauenkirchen  ប្រទេស​អូទ្រីស ដែល​មាន​ដើម​កំណើត​ចេញ​ពី​ភាគ​ខាង​ជើង​​ប្រទេស​ប៉េរូ ​ត្រូវ​បាន​គេ​​រក​ឃើញ​ថា​​​ជា​ម្ទេស​ថ្លៃ​មួយ​គ្មាន​ពីរ​​​នៅ​លើ​ពិភពលោក។ Charapita ត្រូវ​បាន​គេ​លក់​ទាប​បំផុត​​​ មួយ​គីឡូ​តម្លៃ​ ២៥ ៨០០​ដុល្លារ​អាមេរិក​​​។ ​បើ​ប្រៀប​ធៀប​នឹង​​ពូជ​​ម្ទេស​ដទៃ​ទៀត វា​ហឹរ​​ណាស់ ហើយមិន​គួរ​ញ៉ាំ​​ទាំង​នៅ​ស្រស់​ឡើយ៕

Page : Cambo Business 









No comments:

Powered by Blogger.